នៅព្រឹកថ្ងៃពុធ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ ។
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែឧសភា និងទិសដៅបន្តខែមិថុនា ឆ្នាំ២០២៥។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់ប្រតិទិននៃកិច្ចប្រជុំ សាមញ្ញរយៈពេល១២ខែ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។
៤. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២៥។
៥.ស្ដាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
៦.ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៧-ពិនិត្យ និងអនុម័តលើការតែងតាំងមន្ត្រីរាជការសាលាខេត្តស្វាយរៀង ចំនួន០១រូប។
-ពិនិត្យ និងអនុម័ត លើការស្នើសុំបន្តអាណត្តិអភិបាលរងក្រុងស្វាយរៀង ចំនួន០១រូប។
៨.សេចក្តីផ្សេងៗ។



























