ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ និងឯកឧត្តម​ សរ​ សុពុត្រា​ ដឹកនាំក្រុមការងារប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ​និងដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​


(ស្ទឹងត្រែង)៖​ ព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម​ សរ​ សុពុត្រា​ អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង​ បានដឹកនាំក្រុមការងារពិសេសប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ​និងដោះស្រាយបញ្ហាវិវាទដីធ្លីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​។
​ក្នុងកិច្ចប្រជុំនោះ​ ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាល​ នៃគណៈអភិបាល​ ខេត្តស្ទឹងត្រែង​ បានថ្លែងការគោរពស្វាគមន៍អបអរសាទរ​ និងគោរពអរគុណចំពោះការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ហេីយបានចាត់តាំង​ ឯកឧត្តមណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ឱ្យចុះមកដឹកនាំក្រុមការងារសហការគ្នាដោះស្រាយបញ្ហាក្តៅពាក់ព័ន្ធនឹងវិវាទដីធ្លី​ និងបញ្ហាព្រៃឈេីក្នុងខេត្តស្ទឹងត្រែង​ ។
​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងកោតសរសេីរខ្ពស់ចំពោះស្មារតីនិងឆន្ទៈសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវ​ខ្ពស់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង​ និងបណ្តាអង្គភាព​ចូលរួមសហការ​ក្នុងបេសកកម្មនេះរួមមាន​ ៖​ លេខាធិការដ្ឋាន​ គណៈកម្មាធិការជាតិផ្តល់ដីការពារព្រៃ​ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព​ ហៅកាត់ថា​ ផ.ក.អ​ អង្គភាពប្រឆាំងអំពេីពុករលួយ​ ហៅកាត់ថា​ ACU​ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកនានា​ ដែលបានរួមគ្នាអនុវត្តការងារទទួលបានលទ្ធផលល្អប្រសេីរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ ពោលគឺបានដោះស្រាយបញ្ចប់ដោយជោគជ័យគ្រប់បញ្ហាវិវាទនៅក្នុងភូមិសាស្ត្រទីតាំងនោះ​ ហេីយក៏បានដាក់ផែនកា​រ​បន្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់​ ត្រូវបន្តកំណត់មុខសញ្ញា​ និងអនុវត្តឱ្យបានជោគជ័យជាបន្តទៀតនូវគ្រប់ការងារដែលបានដាក់ជូននៅក្នុងអង្គប្រជុំនេះ៕