(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីពីនិត្យ និងពិភាក្សាអំពីផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលខ្លី និងមធ្យម ក្នុងការទប់ស្កាត់ និងឆ្លើយតបនូវព័ត៌មានប្រឌិត ក្លែងក្លាយរបស់ក្រុមជ្រុលនិយមដែលបានប្រើប្រាស់បណ្តាញសង្គមដើម្បីបំពុល និងបំភ្លៃការពិតលើថ្នាក់ដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសក្នុងកាលៈទេសៈនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា និងសមាជិកក្រុមការងារក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសព័ត៌មានវិទ្យាជាច្រើនរូបចូលរួមផងដែរ ។