នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់កម្រិតនយោបាយ និងកម្រិតបច្ចេកទេសស្តីពីកិច្ចដំណើរការការងារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតការពិភាក្សាលើទំហំការងារបច្ចេកវិទ្យា និងការគ្រប់គ្រងគុណភាពទិន្នន័យសម្រាប់ការប្រើប្រាស់គ្រប់វិស័យដែលត្រឹមត្រូវតាមនិយាមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្របតាមគោលការណ៍សុវត្ថិភាពសន្តិសុខសាយប័រ របស់គណៈកម្មាធិការរាជរដ្ឋាភិបាលឌីជីថល ដែលជាយន្តការទប់ស្កាត់ពីការវាយប្រហារសាយប័រ (Cyberattack) និងការលួចទិន្នន័យពីក្រុមអនាមិក (Hacker)៕