កំពង់ឆ្នាំងៈ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ លោក ឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង រួមនឹងមន្រ្តីក្រុមការងារសមាគមអតីតយុទ្ធជន បានអញ្ជើញ ចូលរួមបុណ្យសព លោក សំ សែត អតីតជាយោធិនពិការ ដែលទើបនឹងទទួលមរណៈភាពដោយជំងឺ នៅវេលាម៉ោង ២៤:០០នាទី យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅគេហដ្ឋាននៃសព ភូមិធ្លកឃុំច្រណូកស្រុកកំពង់លែងនិងបានប្រគល់ថវិកាបេឡាមរណសង្រ្គោះ របស់សមាគមអតីតយុទ្ធកម្ពុជា ចំនួន ៤លានរៀល ជូនលោកស្រី សាន ណៃ ត្រូវជាបងបង្កេីត របស់សព ។
ក្នុងឱកាសនោះ លោកធន ធឿន បានមានប្រសាសន៍ថា មានតែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេ ដែលបានធ្វើឲ្យប្រទេសមានសុខសន្តីភាព មានការអភិវឌ្ឍរីកចម្រេីន ដូច្នេះសូមបងប្អូន ឈប់ចាញ់បោកការឃោសនាខ្យល់របស់បក្សប្រឆាំង ព្រោះពួកនេះ មិនដែលបានធ្វើសោះចំពោះប្រទេសជាតិហេីយក៏មិនដែលនឹកឃេីញពីវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនយើងដែរ ។