ឯកឧត្តមឈួរ ច័ន្ទឌឿន អំពាវនាវ អោយម្ចាស់សណ្ឋាគារផ្ទះសំណាក់ ក្លឹកកំសាន្ត ខារ៉ាអូរខេ ភោជណីដ្ឋាន និងអាហារដ្ឋាន ចូលរួមប្រលងប្រណាំងបង្គន់អនាន័យសាធារណៈនៅកម្ពុជា


កំពង់ឆ្នាំងៈ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាល ខេត្តកំពង់ឆ្នាំងជំរុញអោយអង្គភាពពាក់ព័ន្ធសហការជាមួយអាជ្ញាធរដែនដីផ្សព្វផ្សាយអោយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត
ខារ៉ាអូរខេ ភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងដែនដីទទួលខុសត្រូវរបស់ខ្លួនអោយបានយល់ពីសេចក្តីជូនដំណឹងលេខ០១៥សជណ.គជវទចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧របស់គណៈ
កម្មាធិការជាតិវាយតម្កៃទីក្រុងស្អាតស្តីពីចលនាប្រលងប្រណាំងបង្គន់អនាម័យសាធារណៈកម្ពុជា។

ឯកឧត្តមបានជំរុញបែបនេះនារសៀល ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីណែនាំការរៀបចំបង្គន់អនាម័យនៅ
ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមសៀតគឹមលៀងអភិបាលរងខេត្ត លោកអមសុភានាយករដ្ឋបាលសាលាខេត្តលោកលោកស្រីប្រធាបអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុកទាំង៨ចូលរួមផងដែរ។

ឯកឧត្តមឈួរ ច័ន្ទឌឿនបានផ្តាំផ្ញើដល់អាជ្ញាធរដែនដីទាំងអស់ត្រូវផ្សព្វផ្សាយតាមគ្រប់ វិធីអោយពួកគាត់យល់ចូលរួមហើយតាមរយៈការផ្សព្វផ្សាយនេះនិងទទួលបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពដើម្បីសោភ័ណភាៈខេត្តនិងដើម្បីមុខរបបរបស់គាត់មានអតិថិជននិងប្រាក់ចំណូលកាន់តែច្រើនថែមទៀតក្នុងការចូលរួមចំណែកយ៉ាងសកម្នជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕