ឯកឧត្តម ហេង ណន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា​ និងទេយ្យទាន​ ដល់ព្រះសង្ឃចំនួន២០​វត្ត នៃស្រុកកោះធំ ខេត្តកណ្តាល


ព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា​ និងទេយ្យទាន​ ដល់ព្រះសង្ឃចំនួន២០​វត្ត នៃស្រុកកោះធំ ខេត្តកណ្តាល​ ដោយមានការអញ្ចេីញចូលរួមពីឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ជាក្រុមការងារ​ និងពុទ្ធបរិស័ទចំណុះជេីងវត្តយ៉ាងច្រេីនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំការសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តមប្រធាន ជូនចំពោះព្រះថេរានុត្ថេរ: និងពុទ្ធបរិស័ទ​គ្រប់អង្គនាក់​ និងឆ្លៀតផ្សព្វផ្សាយអំពីផ្លែផ្កានៃសន្តិភាព​ដែលកម្ពុជាកំពុងទទួលបាន ព្រមទាំងតួនាទីដ៍សំខាន់របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមជួយថែរក្សានូវប្រពៃណី​ វប្បធ៍ម​ជាតិ​ និងអប់រំបណ្តុះបណ្តាលធនធានមនុស្ស។