លោក ម៉ននី បណ្ឌិត និងប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំវស្សាចំនួន ០៣វត្ត


រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់លាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំវស្សាចំនួន ០៣វត្ត គឺ
1/វត្តសំសមី
2/វត្តក្តីកណ្តាល
3/វត្តរោងដំរី
+ដោយវត្តរោងដំរី ជាអំណោយឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ក្នុងនោះមានទេយ្យទា ន និងគ្រឿងបរិក្ខារ ដូចជា៖ ទៀនវស្សា ស្លាដក អង្ករ មីយើង ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្ករស អំបិល ប៊ីចេង ត្រីងៀត ឆៃប៉ូវ និងបច្ច័យមួយចំនួន។
+ដោយវត្តសំសមី និង វត្តក្តីកណ្តាល ជាអំណោយឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង និង ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់លាវ ដោយក្នុង០១វត្តៗទទួលបានទេយ្យទា ន និងគ្រឿងបរិក្ខារ ដូចជា៖ ទៀនវស្សា ស្លាដក អង្ករ មីយើង ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្ករសអំបិល ប៊ីចេង ត្រីងៀត ឆៃប៉ូវ និងបច្ច័យមួយចំនួន។