ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង នាំយកអំណោយកង់អគ្គិសនី ១គ្រឿង របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជូនដល់គ្រួសារក្រីក្រលំបាកចំនួន ០១គ្រួសារ ស្ថិតនៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត បានជំរុញដល់ប្អូនប្រុសខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ និងជិះធ្វើដំណើរទៅសាលារៀនដោយប្រុងប្រយ័ត្ន ។