អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា


រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ពិសេសគឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុបម្រើជាតិ និងបានការពារបូរណភាពទឹកដីកម្ពុជារៀងរហូតមក។
យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។