(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបានចុះសួរសុខទុក្ខកងទ័ពរងរបួស ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគទី៤, មន្ទីរពេទ្យបង្អែកក្រឡាញ់ និងមន្ទីរពេទ្យខេត្តសៀមរាប។
ក្នុងកាល:ទេសៈនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមកោតសរសើរដល់ កងទ័ពទាំងអស់ដែលបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕