ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកសម្ភារៈ ថវិកា ជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន១០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង នៅរដ្ឋបាលក្រុងព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
សូមគោរពអរគុណដល់វីរកងទ័ពកម្ពុជា ដែលពួកគាត់បានពលីជីវិតសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារដល់អាយុជីវិតក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែនអធិបតេយ្យរបស់កម្ពុជា ពីការឈ្លានពានរបស់ពួកសៀមជាខ្មាំងសត្រូវ។
សូមលើកម្រាមដៃទាំងដប់ បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាការពារ វីរកងទ័ពកម្ពុជា ឲ្យមានសេចក្តីសុខ និងឈ្នះលើមារសត្រូវគ្រប់ទិសទី។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុនការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំងបួន ព្រមទាំងក្រុមការងារ លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី នាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រី ប្រធានការិយាល័យទាំង១៣អង្គភាព ចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបួន ស្មៀន មេភូមិ ប៉ុស្តិ៍នគរបាលសង្កាត់ទាំងបួន និងបងប្អូនប្រជាពលរដ្ឋដែលភៀសសឹក ។
សម្ភារៈ និងគ្រឿងបរិភោគបរិភោគ ក្នុង ១នាក់ទទួលបានរួមមាន៖ អង្ករ មីជាតិ ទឹកត្រី ទឹកសុីអុីវ ត្រីខ និងថវិកាមួយចំនួន។