សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន ១៧២នាក់ ដែលត្រឡប់មកពីថៃ ដើម្បីចូលរៀននៅកម្ពុជាវិញ


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន ១៧២នាក់ ដែលត្រឡប់មកពីថៃ ដើម្បីចូលរៀននៅកម្ពុជាវិញ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៏ដល់និស្សិតខ្មែរ ១៧២នាក់ មកពីថៃដើម្បីចូលរៀននៅកម្ពុជាវិញ»

សូមជម្រាបថា ក្រោយមានការប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជា-ថៃ មានសិស្សនិស្សិតកម្ពុជាជាច្រើនរូប ដែលសិក្សានៅប្រទេសថៃ បានវិលត្រឡប់មកកាន់កម្ពុជាវិញ។

ស្របពេលជាមួយគ្នានេះ ក៏មានសាកលវិទ្យាល័យមួយចំនួន បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់កូនៗរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិមុខ និងនិស្សិតខ្មែរ ដែលត្រឡប់មកពីប្រទេសថៃផងដែរ៕