ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងចែកសម្ភារៈ ថវិកា ជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលក្នុងមូលដ្ឋានក្រុងព្រៃវែង ចំនួន២២នាក់ ដែលជាអំណោយរបស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង នៅរដ្ឋបាលក្រុងព្រៃវែង។
ក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។
យើងខ្ញុំទាំងអស់ សូមគោរពវិញ្ញាណក្ខន្ឋដល់វរៈកងទព័ដែលបាត់បង់ជីវិត និងសូមគោរពអរគុណដល់វីរកងទ័ពកម្ពុជា ដែលពួកគាត់បានយកសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារដល់អាយុជីវិតក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែនអធិបតេយ្យរបស់កម្ពុជា ពីការឈ្លានពានរបស់ពួកសៀមជាខ្មាំងសត្រូវ។
មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី នាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រី ប្រធានការិយាល័យទាំង១៣អង្គភាព ចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបួន ស្មៀន មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលភៀសសឹក ។
សម្ភារៈ និងគ្រឿងបរិភោគបរិភោគ ក្នុង ១នាក់ទទួលបានរួមមាន៖ អង្ករ មីជាតិ ទឹកត្រី ទឹកសុីអុីវ ត្រីខ និងថវិកាមួយចំនួន។












