អភិបាលខេត្តស្វាយរៀង បាននាំយកថវិកាគោលនយោបាយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបច្ច័យចូលបុណ្យរបស់ថ្នាក់ដឹកនាំ សមាគមន៍ឧកញ៉ាកម្ពុជា មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្ត ប្រគល់ជូនភរិយារបស់សព ដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ


នៅថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បាននាំយកថវិកាគោលនយោបាយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ចំនួន ៨០លានរៀល និងបច្ច័យចូលបុណ្យរបស់ថ្នាក់ដឹកនាំ សមាគមន៍ឧកញ៉ាកម្ពុជា​ មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្ត ចំនួន២២ ៦០០ ០០០ រៀល និង១៤ ១០១ ដុល្លារ បានប្រគល់ជូនភរិយារបស់សព​ លោកអនុសេនីយ៍ទោ តែម សុខជា ដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃនៅខេត្តព្រះវិហារ​ ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្តបានចាត់ឱ្យក្រុមការងាររៀបចំទុកដាក់ថវិកាទៅក្នុងកុងធនាគារជូនគ្រួសារសពផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត​ ក៏ដូចជាក្រុមគ្រួសារសព​ សូមសម្តែងនូវការដឹងគុណ​ និងអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន​ សមាគមន៍ឧកញ៉ាកម្ពុជា​ មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ​ដែលបានចូលបច្ច័យបុណ្យវីរកងទ័ពដែលបានតស៊ូប្រយុទ្ធដេីម្បីការពារទឹកដីពីសត្រូវឈ្លានពាន។
ក្នុងនាមប្រជាជាតិខ្មែរ​ នឹងចងចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុងឧត្តមរបស់លោកអនុសេនីយ៍ទោ តែម សុខជា និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។