រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាល លោកអធិការនគរបាលក្រុង ការិយាល័យសុខាភិបាលក្រុង លោកចៅសង្កាត់ទាំងបួន នាំយកសម្ភារៈ និងថវិកា ចូលរួមមូលនិធិសាលាខេត្តព្រៃវែង ជួយដល់កងទ័ពសមរភូមិជួរមុខ កងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ នៅសាលាខេត្តព្រៃវែង។
*សម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ទឹកសុទ្ធ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល សាប៊ូ កៅស៊ូតង់ថ្នាំរាគ ថ្នាំចុកពោះ ថ្នាំលើសឈាម ថ្នាំផ្តាសាយ ថ្នាំឈឺចុកចាប់ និងថវិកាផងដែរ។