ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ របស់ផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល និងសប្បុរសជននានា ប្រគល់ជូនគ្រួសារភាសសឹក ស្ថិតនៅមណ្ឌលសុវត្តិភាព វត្តបាក់កាំ ស្រុកត្បែងមានជ័យ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូ មី ១កេស ទឹកសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរកន្ទេល ១ គ្រឿងឧបភោគបរិភោគ ១កញ្ចប់ ប្រគេនវត្ត អង្ករ ៤០គីឡូ មី ២កេស ទឹកសុទ្ធ ២កេស ត្រីខកំប៉ុង ២យួរ កន្ទេល ២ អាជ្ញាធរមូលដ្ឋាន សារុង ២៥ មុង ២៥ ភួយ ២៥ និងថវិកាមួយចំនួន ដែលអំណោយទាំងនេះ ទទួលបានពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល និងសប្បុរសជននានា។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរ:ភាពដ៍អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលបានរៀបចំសណ្តាប់ធ្នាប់ អនាម័យទីតាំងបានល្អ សម្រាប់ប្រជាជនភាសសឹករបស់យេីង។ ឯកឧត្តមក៍បានអំពាវនាវ សូមប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន អនាម័យ ដេីម្បីសុវត្តិភាព និងសុខភាពទាំងអស់គ្នា ត្រូវស្តាប់តាមការណែនាំ ជាប្រចាំរបស់អាជ្ញារធរមូលដ្ឋាន៕