ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្ត្រខេត្តព្រះវិហារ និងសហការី រួមទាំងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ មានអង្ករ មី ត្រីខ ត្រីងៀត សាច់ក្រក តង់ ទឹកដោះគោ ទឹកសុទ្ធ រួមនឹងថវិកា សម្រាប់ចូលរួមទ្រទ្រង់ជួយគាំទ្រដល់កងកម្លាំងជួរមុខ បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ ដែលជាការចូលរួមចំណែកជួយជាតិ តាមរយៈសមរភូមិក្រោយជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។
សកម្មភាពនេះ គឺជាការជួយគាំទ្រក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។
ជាមួយគ្នានះ ឯកឧត្តម មាស សុភា ក៏បានផ្តាំផ្ញេីការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផងដែរ៕