គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានផ្ញើសារសូមសម្តែងនូវទុក្ខក្រៀមក្រំ ប្រកបដោយក្តីក្ដុកក្ដួលបំផុតដោយ ឯកឧត្តម នូ ភឿង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨៤២នាទីយប់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់ ឯកឧត្តម នូ ភឿង និងសូមកត់ត្រាទុកនូវ រាល់ស្នាដៃ និងគុណបំណាច់របស់ ឯកឧត្តម ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម នូ ភឿង ហើយសូម បួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីខានឡើយ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមប្រគល់ភារកិច្ចជូនគណៈ កម្មាធិការគណបក្សខេត្តក្រចេះ ចូលរួមជាមួយគ្រួសារនៃសពដើម្បីចាត់ចែងពិធីបុណ្យ ឯកឧត្តម នូ ភឿង ឱ្យបានល្អប្រសើរសមស្របតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរ៕