ឯកឧត្តម ចាន់ ស៊ីណាត​ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអនុវត្តការងារនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក


នៅទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំស្តីពីការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយមានវត្តមានចូលរួមពីមន្ត្រីអង្គភាពអនុវត្តន៍គម្រោង ព្រមទាំងជំនាញការជាតិ និងអន្តជាតិ ជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតសំខាន់លើការកសាងធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម ជាពិសេសការរៀបចំបណ្តុះបណ្តាលធនធានមនុស្សឱ្យចំជំនាញ ដើម្បីប្រើប្រាស់សម្រាប់អនុវត្តសកម្មភាពការងារនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក៕