(សៀមរាប)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានកិត្តិយសមូលនិធិជួយវីរកងទ័ព និងជនភៀសសឹក និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ព្រមទាំងកូនចៅ និងឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅវត្តព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដឹកនាំក្រុមការងារ នាំយកអំណោយមកប្រគល់ជូនប្រជាជនភៀសសឹក មកពីខេត្តឧត្តរមានជ័យ សរុបចំនួន ២០៥គ្រួសារ។
ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ២៥ គីឡូក្រាម, មីចំនួន ១កេស, គល់ស្លាបមាន់ចំនួន ១ គីឡូក្រាម, ត្រីខកំប៉ុងចំនួន ១យួរ, សាច់ក្រកអស្ចារ្យចំនួន ១ គីឡូក្រាម, ប្រហុកលីងចំនួន ១ កែវ, ផ្អកសាច់ជ្រូកចំនួន ២ កែវ, សាច់ជ្រូកប្រឡាក់ចំនួន ១ គីឡូក្រាម, កាពិលីងចំនួន ២ កែវ, ខោអាវចំនួន ១ ឈុត, ថវិកាចំនួន ៥០,០០០រៀល។
ជាមួយគ្នានេះ ក៏មានការប្រគេនព្រះសង្ឃវត្តព្រះដាក់ នូវបច្ច័យចំនួន ១,០០០,០០០រៀល និងជូនគណៈកម្មាធិការគ្រប់គ្រងជនភៀសសឹកចំនួន ៥០០ ០០០៛ផងដែរ៕