ពិធីបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន ឆ្នាំ២០១៧


កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) សម្រាប់ត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១១ របស់អង្គការ (WTO) ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការ នៅសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទសុខា ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមគណប្រតិភូជាសមាជិកអង្គកាអន្តរជាតិ នៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) និងតំណាងអង្គការអន្តរជាតិនានា ប្រមាណ១០០នាក់។