ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំស្ដីពីកិច្ច​សហការការពារនៃប្រព័ន្ធដំណើរការការគ្រប់គ្រងទិន្នន័យនៃមណ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក


នៅសាលប្រជុំនៃទីស្ដីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហការរវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យ និងស្វែងរកកិច្ចសហការដ៏រឹងមាំក្នុងការការពារនូវសមិទ្ធផលរបស់នវានុវត្តន៍នៃបច្ចេកវិទ្យា WRIS និង IAMS នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតសំខាន់លើកិច្ចពិភាក្សាពីទំហំការងារបច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យសម្រាប់ការប្រើប្រាស់គ្រប់វិស័យ ដែលត្រូវតាមនិយាមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្របតាមគោលការណ៍សុវត្ថិភាពសន្តិសុខសាយប័ររបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលជាយន្តការទប់ស្កាត់ពីការវាយប្រហារសាយប័រ (Cyberattack) និងការលួចទិន្នន័យពីក្រុមអនាមិក (Hacker)៕