ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងកងកម្លាំងការពារវិមាន៧មករា និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភវឌ្ឍន៍មាតុភូមិកម្ពុជា រួបរួមគ្នាចូលរួមឧបត្ថម្ភថវិកា ៤២,៦២៥,០០០រៀល (សែសិបពីរលានហុកសិបពីរមុឺនប្រាំពាន់រៀល) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា


តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា,​ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងកងកម្លាំងការពារវិមាន៧មករា និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ៤២,៦២៥,០០០រៀល (សែសិបពីរលានហុកសិបពីរមុឺនប្រាំពាន់រៀល) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចូលរួមឧបត្ថម្ភថវិការបស់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕⁩