ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និងគណៈប្រតិភូ បានចុះសួរសុខទុក្ខ និងនាំយកថវិកាសប្បុរសជនជូនវីរកងទ័ព ចំនួន ០៩រូប ដែលរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យរបស់យើងនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-ចិន ព្រះកុសុមៈ


ថ្ងៃសៅរ៏ទី០៩ ខែសីហា ឆ្នាំ២០២៥ នៅ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និងគណៈប្រតិភូ បានចុះសួរសុខទុក្ខ និងនាំយកថវិកាសប្បុរសជនជូនវីរកងទ័ព ចំនួន ០៩រូប ដែលរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យរបស់យើងនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-ចិន ព្រះកុសុមៈ។

ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារ ឯកឧត្តមសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ និងប្រជាពលរដ្ឋ ជាសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភតាមរយៈមូលនិធិ ដែលសហការរៀបចំដោយសមាគមនិស្សិតមុស្លិមកម្ពុជា សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងអង្គការសប្បុរសធម៌ និងសុខុមាលភាពនៅកម្ពុជា ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តប្រពៃថ្លៃថ្លា បង្ហាញពីការអាណិតស្រលាញ់ពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាព អាធិបតេយ្យភាពដែនដីពីការឈ្លានពានរបស់ថៃ ហើយជាការបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាផងដែរ។

ឯកឧត្តមបានសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនវីរកងទ័ពកម្ពុជា ដែលបានតស៊ូប្រយុទ្ធការពារ ពីការឈ្លានពានរបស់ខ្មាំងសត្រូវពីសំណាក់វីរកងទ័ពរបស់យើង។

សូមទូអាពី អល់ឡោះ តាមជួយបីបាច់ថែរក្សាចំពោះវីរកងទ័ព និងសូមឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារជាតិ។