រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំដោះស្រាយតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង


បន្ទាប់ពីមានការត្អូញត្អែរអំពីតម្លៃស្រូវស្រង៉ែហាក់ធ្លាក់ចុះសម្រាប់ទីផ្សារទូទៅ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដោះស្រាយតម្លៃស្រូវស្រង៉ែ នៅសាលាខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្រ្តីរដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ និងបណ្តារោងម៉ាសុីនពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំបានឯកភាពគ្នាទាំងស្រុង ដោយបណ្តារោងម៉ាសុីនទាំង១១ សហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ចូលរួមអនុវត្តការងារដោះស្រាយថ្លៃស្រូវរួមគ្នា កសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលបានតម្លៃសមរម្យដែលទាំងប្រជាកសិករ ទាំងរោងម៉ាស៊ីនអាចទទួលយកបាន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព៕