ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សមូរភូមិប្រយុទ្ធ សូមប្រុងប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ បើមានការសង្ស័យសូមទាក់ទងអង្គភាពសុីម៉ាក់ (CMAC)។
តាមរយ: channel telegram ផ្លូវការរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកនេះ បានបញ្ជាក់បន្ថែមដែរថា៖បើបងប្អូនប្រជាពលរដ្ឋបានជួបនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងCMAC ខេត្តព្រះវិហារ ដូចជា៖
– លោក អ៊ាន សុធា 097 222 2735
– លោក ហង្ស សាណាល 097 200 1298
CMAC ខេត្តឧត្តរមានជ័យ៖
– លោក នេត រដ្ឋា 097 200 1141
– លោក ជិន ប៊ុនហឿត 097 204 575
សូមបញ្ជាក់ផងដែរថា៖ រយ:ពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៥ ក្រោយលទ្ធផលនៃកិច្ចប្រជុំGBC បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានចាកចេញទៅលំនៅដ្ឋានវិញមានចំនួនសរុប១៥៦៩គ្រួសារ ស្មើនិងប្រជាពលរដ្ឋចំនួន៦៥៦៣នាក់ នេះបើតាមការថ្លែងបញ្ជាក់ឱ្យដឹងពីលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត៕