លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ក្រោមប្រធានបទ “ក្តីសង្ឃឹម”


នៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីដាំកូនឈើ និងផ្តល់សម្ភារៈសិក្សាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ក្រោមប្រធានបទ “ក្តីសង្ឃឹម” រៀបចំដោយ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់សម្ភុបុរៈ វេនព្រឹក នៃសាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.កខេត្តប៉ៃលិន ដើម្បីបណ្តុះគំនិតឆ្នៃប្រឌិត ការផ្តួចផ្តើមថ្មី ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ នៃសិក្ខាម។ ពិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់សម្ភុបុរៈ វេនព្រឹក នៃសាលាភូមិន្ទរដ្ឋបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណ ៣០០នាក់។

សូមបញ្ជាក់ថា កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់សម្ភុបុរៈ វេនព្រឹក នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៤០អង្គ នាក់ បានចុះទស្សនកិច្ច កម្មសិក្សា ដកស្រង់បទពិសោធន៍ និងដាំកូនឈើក្រោមប្រធានបទ “ក្តីសង្ឃឹម” ដើម្បីលើកកម្ពស់ការងារសហគមន៍ វិស័យអប់រំ និងបរិស្ថាន នៅខេត្តប៉ៃលិន។