លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនភៀសសឹក ដែលទទួលរងគ្រោះដោយសង្គ្រាមនៅព្រំដែន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដនៃការចូលរួមរហូតមកក៏ដូចជាពេលនេះរបស់ លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី ដែលបានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនដែលជាគ្រួសារភៀសសឹក ដែលទទួលរងគ្រោះដោយសង្គ្រាមនៅព្រំដែន៕







