ព្រឹក ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារបណ្ដាញសង្គម» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាក្រុមជំនាញចំណុះគណៈបញ្ជាការរួម លេខាធិការដ្នាន បណ្តាផ្នែកចំណុះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សបណ្តាតាមបណ្តាប្រទេស ទ្វីប និងក្រុមការងារចំណុះរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន រាជធានី ខេត្ត នៃក្រុមការងារសម្របសម្រួលព័ត៌មានយុវជនគណបក្សប្រជាជនកម្ពុជា សរុបចំនួន ២៨៧នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំដល់សមាជិក សមាជិកា បង្កើនការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតបន្តថា កន្លងទៅក្រុមអគតិជ្រុលនិយម តែងធ្វើការលាបពណ៌ និងប្រឌិតព័ត៌មានបំពុលញុះញង់ប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំឱ្យតាមដានប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានក្លែងក្លាយដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយៈបណ្តាញសង្គម។ ឯកឧត្តមបណ្ឌិត បានណែនាំដល់ក្រុមការងារ ក.ស.ព. នៅតាមក្រសួងស្ថាប័ន និងតាមបណ្ដារាជធានីខេត្ត និងបណ្ដាផ្នែកពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយនិង ចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែ។