សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសមានចិត្តអាណិតអាសូរយ៉ាងពន់ពេកដល់វីរកងទ័ពកម្ពុជាដែលរងរបួសដោយសារការខិតខំតស៊ូការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន ពីការឈ្លានពានដោយកងទ័ពសៀម នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់វីរកងទ័ពកម្ពុជា ចំនួន ២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
វីរកងទ័ពទាំង២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រគឺ៖ លោកអនុសេនីយ៍ត្រី យុង សំអូន អាសយដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទាហាននៃកងពលតូចថ្មើងជើងលេខ៨ និង លោកអនុសេនីយ៍ទោ ឃុន បូរាណ អាសយដ្ឋានស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទាហាននៃកងពលតូចថ្មើរជើងលេខ២១។
សូមជម្រាបថា ដោយមនោសញ្ចេតនាជាប់ជាមួយវីរកងទ័ពជួរមុខ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានឧបត្ថម្ភម៉ូតូ ១០គ្រឿងដល់វីរកងទ័ពនៅខេត្តព្រះវិហារ និង ១០គ្រឿងទៀត ដល់វីរកងទ័ពនៅខេត្តឧត្តរមានជ័យ ដើម្បីប្រើប្រាស់តាមតម្រូវការផងដែរ៕