នាថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយ អមដំណើរដោយមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិ និងអន្តរជាតិ បានដឹកនាំប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចុះពិនិត្យជាក់ស្តែងទីតាំងការដ្ឋានដាក់ឱ្យដំណើរការសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ថិតក្នុងភូមិសាស្ត្រភ្នំបាសិត ស្រុកពញាឮ ខេត្តកណ្តាល។
សូមជម្រាបថា ប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីដែលអញ្ជើញចុះពិនិត្យទីតាំងគម្រោងនាពេលនេះដឹកនាំដោយលោក ឡុង ពិសិដ្ឋ តំណាងលោកជំទាវ Jyotsana Varma នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការីជំនាញ៕