នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគណៈប្រតិភូអង្គការ VVOB មកពីប្រទេសបែលហ្សិកចូលជួបសម្ដែងការគួរសម និងពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងអង្គការVVOB ជាមួយក្រសួងអប់រំ យុវជន និងកីឡា នាពេលបច្ចុប្បន្ន និងពេលអនាគត VVOB ដោយកំណត់បន្តកិច្ចសហប្រតិបត្តិការជាថ្មីរយៈពេល៥ឆ្នាំ ២០១៧ -២០២១ ក្នុងគោលបំណងដើម្បីលើកកម្ពស់លទ្ធផលសិក្សាលើមុខវិជ្ជា គណិតវិទ្យា ឲ្យប្រសើរឡើងនូវបំណិនបង្រៀនលើមុខវិជ្ជាគណិតវិទ្យា និងវិធីគ្រប់គ្រងថ្នាក់រៀន៕
ការសម្ដែងការគួរសម និងជំនួបពិភាក្សា ស្ដីពី កិច្ចសហប្រតិបត្តិការលើកម្មវិធីលើកកម្ពស់លទ្ធផលសិក្សាលើមុខវិជ្ជា គណិតវិទ្យា
