សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ !


នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ !

សំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖

តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។

ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។

ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។

ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រៀងឈប់បាញ់?

According to a recent report by a Thai newspaper, the acting Prime Minister of Thailand stated that Hun Sen and Hun Manet would be immediately arrested if found in Thailand.

If the newspaper’s publication accurately reflects the acting Prime Minister’s remarks, who is nearing the end of his term, it reveals that he is a reckless individual who lacks understanding of customary law and diplomatic protocol.

If Thailand is in a position to arrest Cambodian leaders, then Cambodia could likewise arrest certain Thai leaders who have invaded and killed Cambodian citizens.

Customary law has been violated by the aggressors.

Is this an effort to build trust and move toward better relations, or an act of provocation that could reignite conflict following the ceasefire agreement?

Is this an effort to build trust and move toward better relations, or an act of provocation that could reignite conflict following the ceasefire agreement?