សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ


នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់យុទ្ធជនដែលរងរបួសនិងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសចុះសួរសុខទុក្ខដល់យុទ្ធជនខាងលើនេះ, សហការីកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកជាពន់ពេក ពិសេសសេចក្តីអាណិត ស្រលាញ់ និងការបារម្ដពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរមិនរំលងនោះឡើយពីសុខទុក្ខរបស់យុទ្ធជននិងក្រុមគ្រួសារ និងសូមជូនយុទ្ធជនដែលកំពុងសម្រាកព្យាបាលនាពេលនេះ សូមឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់ទៅជួបជុំគ្រួសារវិញ។

សូមជម្រាបថា ក្នុងមួយរយៈពេលនេះ មាតាមនុស្សធម៌កម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការីជាបន្ដបន្ទាប់ ចុះសួរសុខទុក្ខដល់យុទ្ធជន គ្រួសារយុទ្ធជន និងជនភៀសសឹក ដែលបានរងរបួសដោយសារការប៉ះទង្គិចនៅតាមបណ្ដោយព្រំដែនជាប់ជានិច្ច៕