ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ បណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការីជួបប្រជុំជាមួយលោកស្រី Celeste M. Murphy និងលោក Carlos Costa-Rodrigues តំណាងនៃគណៈកម្មការមូលបត្រសហរដ្ឋអាម៉េរិក តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាពាក់ព័ន្ធលើការបង្កើតកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងប្រតិបត្តិការទ្រព្យឌីជីថល និង ប្រធានបទផ្សេងទៀត រវាង ន.ម.ក. និងគណៈកម្មការមូលបត្រសហរដ្ឋអាម៉េរិក។
នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាទៅលើការជួបប្រជុំពិភាក្សាទ្វេភាគីដោយផ្ទាល់នៅទីស្នាក់ការគណៈកម្មការមូលបត្រសហរដ្ឋអាម៉េរិក នៅទីក្រុងវ៉ាសុីនតោន សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕