រសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែងបានចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា របស់ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់លាវ ជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន ១៧គ្រួសារ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងនោះ លោក ម៉ននី បណ្ឌិត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់លាវ។
សម្ភារៈ និងគ្រឿងឧបរិភោគបរិភោគ ក្នុង ១គ្រួសារទទួលបានរួមមាន៖ អង្ករ មី ទឹកត្រី ទឹកសុីអុីវ ត្រីងៀត និងថវិកាមួយចំនួន។