ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងនាំអំណោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក និងពលករមកពីប្រទេសថៃ រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជាង ៦០០ គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ សរុបចំនួន ៦៣២ គ្រួសារ ក្នុងនោះ មានប្រជាពលរដ្ឋភៀសសឹក គ្រួសារយោធិនជួរមុខ និងពលករមកពីប្រទេសថៃដែលមានជីវភាពខ្វះខាត ដោយពួកគាត់មួយគ្រួសារៗ ទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ អភិបាលស្រុកទាំងពីរស្រុក តំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅ ចំពោះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលតែងតែ យកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបាននាំអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ផ្ដល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងឱកាសនេះ៕