លោកជំទាវ ឈី វ៉ា បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡង សាលាបឋមសិក្សាទីរួមខេត្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ


លោកជំទាវ ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡង សាលាបឋមសិក្សាទីរួមខេត្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ ។

លោកជំទាវ អភិបាលរងខេត្ត បានណែនាំដល់ក្មួយៗទាំងអស់គោរពវិន័យ និងបទបញ្ជានានា ក្នុងសម័យប្រឡង ព្រមទាំងជូនពរក្មួយៗទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ និងបានបន្តការសិក្សាបន្តនៅតាមមហាវិទ្យាល័យនានា។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥