ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្មាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណ:កម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណ:កម្មាធិការគណបក្សខេត្ត នៅមន្ទីរគណ:កម្មាធិការគណបក្សខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះ បានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកគណ:អចិន្ត្រៃយ៍ សមាជិក សមាជិកា គណ:កម្មាធិកាគណបក្សខេត្ត សរុបចំនួន១៣០នាក់ ។
ក្នុងនេះដែរឯកឧត្តម ស្បោង សារ៉ាត បានឧបត្ថម្ភជូនសមាជិក សមាជិកា ដែលមានវ័យចាស់ជរាចំនួន២១នាក់ នូវអាវស១ និងថវិកាចំនួន១០០,០០០រៀល ដើម្បីសម្រាប់ធ្វើបុណ្យនាឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌថ្ងៃខាងមុខនេះ៕










