ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង


ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកេជំទាវ សមាជិករាជ រដ្ឋាភិបាល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្តម អភិបាល អភិបាលរង ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៥ ស្នងការ ស្នងការរង ក្នុងកងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត សាលាក្រុងស្រុក ។ត្រូវបានតែងតាំង ឯកឧត្តម ងួន រតនៈ ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួស ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលត្រូវចូលនិវត្តន៍ ត្រូវបានតែងតាំង លោក សឿម ប៊ុនរិទ្ធិ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងត្រូវបានផ្ទេរភារកិច្ច ឯកឧត្តម អ៊ុយ សុធាវី ពីអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឲ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ។