គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ជូនដំណឹងពីការរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣២ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»


សម្ដេចមហាមន្ដ្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចេញផែនការណែនាំស្ដីពីការរៀបចំ ពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣២ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើជាផ្លូវការក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយសភាធម្មនុញ្ញបានអនុម័ត តាមឆន្ទៈរួមន ប្រជារាស្ត្រខ្មែរ ដែលបានក្រោកឈរឡើង ប្ដូរផ្ដាច់ រួបរួមគ្នា ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា អារ្យធម៌អង្គរដ៏បវរ និងកសាងប្រទេសជាតិឱ្យបាន ឈានឡើងរីកចម្រើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។

ការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រោមម្លប់នៃសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ធំធេងលើគ្រប់វិស័យ ប្រកបដោយភាពជោគជ័យត្រចះ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ៖