ពលរដ្ឋ១៥០គ្រួសាររស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលអំណោយជាស្បៀងនិងសម្ភារប្រើប្រាស់ពីលោកជំទាវបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះចៅអធិកាវត្តទឹកជុំ ដែលបាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនិងគ្រួសារក្រីក្រដោយផ្ទាល់ នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពិធីផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋខាងលើនេះដោយ មានការអញ្ជើញចូលរួមពីលោក សូត្រ សង់ អភិបាលស្រុ កទឹកផុស និងថ្នាក់ដឹកនាំមន្រ្តីរាជការមួយចំនួនទៀផងដែរ។
នៅក្នុងឱកាសនោះព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះចៅអធិកាវត្តទឹកជុំ បានមានសង្ឃដីកាឱ្យដឹងថា វត្តវារីសុផាសុខារាមហៅ (វត្តទឹកជុំ) នាពេលកន្លងមក ជាវត្តដែលពុទ្ធបរិស័ទពុំបានដឹង និងពុំសូវបានស្គាល់នោះឡើយ។
ប៉ុន្តែក្រោយមកវត្តនេះ ត្រូវបានប្រជាពលរដ្ឋចាប់ផ្តើមស្គាល់ ហើយព្រះចៅអធិការវត្ត ព្រះអង្គក៏ចាប់ផ្តើមរៀបចំការកសាងនូវសមិទ្ធិផលនានានៅក្នុងទីអារាមនេះដោយរៀបចំអភិវឌ្ឍន៍ឡើងបង្កើតបាននូវសមិទ្ធផលជាបន្តបន្ទាប់ តាមរយៈការចូលរួមរបស់ប្រ ជាពុទ្ធិបរិស័ទក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋជាសប្បុរសជនទាំងទីជិតនិងទីឆ្ងាយចូលរួមចាប់មផលកុសលផលបុណ្យយ៉ាងច្រើនកុះករផងដែរ។
លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ គណកម្មការ អាចារ្យ ពិសេសគឺព្រះគ្រូចៅអធិកាវត្ត ដែលកន្លងមកក៍ដូចជាពេលនេះបានខិតខំធ្វើឱ្យវិស័យសាសនានៅ ក្នុងស្ថាប័នមួយនេះកាន់តែ មានការរីកចម្រើនតាមមាគារនយោបាយរបស់រាជរាដ្ឋាភិបាលដែលបានលើកកម្ពស់នូវវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក្រោ មការដឹកនាំបន្តវេនរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យកម្ពុជាបានប្រែក្លាយជាប្រទេសដែលមានការរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្ពុជានឹងទទួលបាននូវស្ថិរភាពសន្ដិសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងការលើកកម្ពស់ជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងដោយកាត់បន្ថយនូវភាពក្រីក្រីរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់ពីបញ្ចប់នូវពិធីសំណេះសំណាលលោកជំទាវបណ្ឌិត ក៏បានអញ្ជើញចែកអំណោយដល់ពលរដ្ឋទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួ លបានអង្ករ២៥គីឡូក្រាម, សារ៉ុង១, ក្រមា១, ម៉្សៅសប៊ូ ១គីឡូក្រាម និងថវិកា៥ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕