រាជធានីភ្នំពេញ, នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នាវិមាន៧មករា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងាររៀបចំតាក់តែងលិខិតបទដ្ឋាននានារបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានក្រុមការងារ និងឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានក្រុមការងារ ព្រមទាំងមន្ត្រីជំនាញ ដើម្បីពិភាក្សាលើការរៀបចំឯកសារមួយចំនួនរបស់យុវជនគណបក្សថ្នាក់កណ្តាល ដែលត្រូវបានប្រគល់ភារកិច្ចដោយគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលនាពេលកន្លងមក ។
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងាររៀបចំតាក់តែងលិខិតបទដ្ឋាននានារបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
