កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បី ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ ជុំទី២


ខេត្តកែប៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ ជុំទី២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូក្រសួងទេសចរណ៍ អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង និងមន្រ្តីសាលាខេត្តអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។ សូមបញ្ជាក់ផងដែរថា បុណ្យសមុទ្រ នៅខេត្តកែប ប្រារព្ធធ្វើនៅថ្ងៃទី២២ ដល់ ២៤ ខែធ្នូ ឆ្នាំ២០១៧៕