ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei រួមគ្នាជំរុញការអភិវឌ្ឍ 5G, AI, បច្ចេកវិទ្យាក្លោដ និងគម្រោងសួនឌីជីថល


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក HE Tao ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Huawei ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ ក.ប.ទ.។

ការអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ជា វ៉ាន់ដេត លោក HE Tao ធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្នុងនោះក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Huawei រួមគ្នាជំរុញការអភិវឌ្ឍ 5G, AI, បច្ចេកវិទ្យាក្លោដ និងគម្រោងសួនឌីជីថល របស់ក្រសួងប្រៃសណីយ៍។

ក្នុងនោះផងដែរក្រុមហ៊ុន Huawei បង្ហាញចំណាប់អារម្មណ៍ ក្នុងការគាំទ្រដំណើរបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យឌីជីថលនៅកម្ពុជា៕