កម្មវិធីបើកសន្និបាតបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ បារខែមអាស៊ាន ២០១៧


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៧ នៅ​សាល​សហសិក្សា​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​បើក​សន្និបាត​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​ជំនួញ បារ​ខែម​អាស៊ាន ២០១៧ ក្រោម​អធិបតីភាព លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​ការ​ចូល​រួម​ដោយ​គណៈអធិបតី​ប្រធាន​រៀបចំ​កម្មវិធី ប្រធាន​ក្រុមហ៊ុន​ដៃ​គូ​សហការ​គាំទ្រ​កម្មវិធី ​ដៃគូ​ពាក់ព័ន្ធ និង​អ្នក​ចូលរួម​​យ៉ាងច្រើន។

កម្មវិធី​មាន​គោល​បំណង​ចែក​រំលែក​ចំណេះដឹង និង​កសាង​ទំនាក់ទំនង រវាង​អ្នក​ចូលរួម​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់ អំពី​ការ​ចាប់​ផ្ដើម​ជំនួញ ការ​ប្រើប្រាស់​បច្ចេកវិទ្យា សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រម​ទាំង​ចំណេះ​ដឹង​ផ្សេងៗ។ ក្នុង​កម្មវិធី​នេះ​មាន​ការ​ធ្វើ​បទ​បង្ហាញ​នានា ដោយ​វាគ្មិន​ផ្សេងៗ​តាម​បន្ទប់ (សរុប ១០​បន្ទប់) និង​ពិព័រណ៍​របស់​ Startups និង​ផលិតផល ឬ​សេវា​បច្ចេកវិទ្យា​ថ្មីៗ​ដែល​មាន​ការ​ចូលរួម​ប្រមាណ ៥០​ស្តង់៕