នៅព្រឹកថ្ងៃអាទិត្រ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ខៀវ ស៊ីណា ជាចាត់តូ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំ ថ្នាក់ដឹកនាំ មន្រ្ដីបុគ្គលិក ធនាគារជាតិនៃកម្ពុជាទាំងអស់ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តបទុមវតី។
ក្នុងឱកាសកាន់បិណ្ឌវេនទី៧ នេះផងដែរលោកជំទាវ ខៀវ ស៊ីណា ជាចាត់តូ និងលោកជំទាវបណ្ឌិត ជា សិរី ថ្នាក់ដឹកនាំ មន្រ្ដីបុគ្គលិក ធនាគារជាតិនៃកម្ពុជាទាំងអស់ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងបច្ច័យសម្រាប់កសាងមួយចំនួនទៀត ថែមទាំងឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ៕