ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តពោធិ៍សត្វ គិរីរម្យ ស្រុកភ្នំស្រួច និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជូនវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ


នៅព្រឹកថ្ងៃអាទិត្រ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពោធិ៍សត្វគិរីរម្យ ស្ថិតភូមិថ្មី ឃុំចំបក់ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសកាន់បិណ្ឌវេនទី៧ នេះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងបច្ច័យសម្រាប់កសាងមួយចំនួនទៀត ថែមទាំងឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ឌជូនដល់វរកងទ័ពដែលបានពលីក្នុងសមភូមិដើម្បីបុព្វហេតុកាពារជាតិនៃយើង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃនេះ គឺប្រារព្ធធ្វើឡើងដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលកុសលផលបុណ្យដែលកូន ចៅបានឧទ្ទិសឱ្យផងដែរ ៕