ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និងសហការី នៅទីស្ដីការ ក.ប.ទ. និងតាមប្រព័ន្ធ ZOOM។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីនាយិកា បានពិភាក្សាអំពីលទ្ធផលបឋមនៃការធ្វើសមិទ្ធិលទ្ធភាព សម្រាប់គម្រោងមន្ទីរពិសោធន៍ជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្រ្តទិន្នន័យ (National Artificial Intelligence and Data Science Lab Project) និងគម្រោងរដ្ឋាភិបាលឌីជីថល (Digital Government Project)៕